នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរនិស្សិតដែលនឹងត្រូវចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែនៅប្រទេសអ៉ីស្រាអែល ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។